បេសកកម្មរបស់បណ្ណាល័យជាតិកម្ពុជា

​ ប្រមូលផ្តុំថែរក្សានិងផ្តល់សេវាប្រីប្រាស់នូវឯកសារទាំងឡាយដែលជាមរតករបស់ជាតិ។

 • ផ្តល់ពត៌មាននិងឯកសារដើម្បីជួយួគាំទ្រដល់វិស័យអប់រំរដ្ឋាភិបាលនិងការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា។
 • ផ្សព្វផ្សាយសេវាកម្មនៃបណ្ណាល័យសាធារណៈនិងជួយគាំទ្រដល់ការងាររបស់បណ្ណាល័យផ្សេងៗទៀត។
 • សម្របសម្រួលការចែករំលែកធនធាននិងការឱ្យខ្ចីបែបអន្តរបណ្ណាល័យរវាងបណ្ណាល័យគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ទិសដៅការងាររបស់បណ្ណាល័យជាតិកម្ពុជាឆ្នាំ ២០១៦-២០២០

 

 • រៀបចំធ្វើគន្ថនិទ្ទេសនៃឯកសារជាមរតកជាតិ ដែលបានបោះពុម្ពក្នុងប្រទេស ដោយធ្វើកាតាឡុកនៃ សៀវភៅថ្មីៗ សៀវភៅប្រវត្តិសាស្ត្រ ទស្សនាវដ្តី ដែលបោះពុម្ពនៅកម្ពុជាឬនិយាយអំពីកម្ពុជាព្រមទាំងបោះពុម្ពផ្សាយគន្ថនិទ្ទេសជាតិ។
 • ថែរក្សាការពារ​ អភិរក្ស និងផ្តល់លទ្ធភាពអានឯកសារជាមរតក​ជាតិតាមរយប្រព័ន្ធអេឡិចត្រូនិច (Digital Library) ។
 • រៀបចំច្បាប់តម្កល់ទុកស្របច្បាប់
 • កសាងបញ្ជីធនធានសៀវភៅបោះពុម្ពថ្មីៗនៅក្នុងប្រទេសកម្ពុជា តារយ៖លេខ ISBN។
 • ស្វែងរកសៀវភៅថ្មីៗ សម្រាប់ធ្វើជាឯកសារយោង និងធនធានឯកសារទូទៅ ។
 • ការពារធនធានសៀវភៅដែលមាន ទប់នឹងការបាត់បង់ដោយការលួច ឬការខូចខាត។
 • ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាស់ធនធានឯកសារ និងសេវានានារបស់ណ្ណាល័យជាតិ ។
 • គ្រប់គ្រងបានល្អនូវធនធានសៀវភៅ បុគ្គលិក និងសេវានានារបស់បណ្ណាល័យជាតិ ។
 • កសាងសមត្ថភាពបណ្ណារក្សបណ្ណាល័យ ដើម្បីបំពេញមុខងារខ្លួនឱ្យបានល្អ តាមរយៈកម្មវិធីអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកឱ្យបុគ្គលិកទាំងអស់យល់អំពីការងាររបស់ខ្លួន ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសៀវភៅ និងគ្រឿងឧបករណ៍ចាំបាច់ សម្រាប់បំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាព និងទទួលបានរង្វាន់ លើកទឹកចិត្តសមស្រប
 • ធ្វើការផ្សព្វផ្សាយការបោះពុម្ពផ្សាយសៀវភៅគ្រប់ប្រភេទជាភាសាខ្មែរឬភាសាបរទេសសៀវភៅស្តីអំពីប្រទេសកម្ពុជាតាមរយការតាំងពិព័រណ៍សៀវភៅ។
 • ​បណ្តុះការស្រឡាញ់ និងមានទម្លាប់ការអានសៀវភៅដល់សាធារណជន​ទូទៅទាំងចាស់ទាំង​ក្មេងក្នុង ព្រះរាជជាណាចក្រកម្ពុជា។