គន្ថនិទ្ទេសរបស់បណ្ណាល័យជាតិ

គន្ថនិទេ្ទសគឺជាបញ្ជីឯកសារយោងឬបញ្ជីនៃនិវេទន៍គន្ថនិទេ្ទសដែលបានរៀបចំចងក្រងឡើងទៅតាមលក្ខនៈវិនិច្ឆ័យនានាដើម្បីសម្រួលក្នុងការស្វែងរកឯកសារនិងចង្អុលពីទីតាំងរបស់ឯកសារដែលមាន។ ការចងក្រងគន្ថនិទេ្ទសអាចធ្វើបានតាមច្រើនប្រភេទ ដូចជា៖
១ គន្ថនិទេ្ទសពណ៌នា (មានការពិពណ៌តាមឈ្មោះ អ្នកនិពន្ធ ចំណងជើង និងកាលបរិច្ឆេទ)
២ គន្ថនិទេសអត្ថាធិប្បាលឬវិភាគ (មានធ្វើអត្ថាធិប្បាល មានខ្លឹមសារសង្ខេប មានកំណត់
សំគាល់ទិទាន)
៣ គន្ថនិទេ្ទសបច្ចុប្បន្ន (រាយឈ្មោះឯកសារដែលបានកំពុងបោះពុម្ពផ្សាយនាពេលបច្ចុប្បន្ន)
៤ គន្ថនិទេ្ទសអតីតកាល(មានឯកសារដែលទាក់ទងនិងព្រឹត្តិការណ៍អំឡុងពេលណាមួយ
ជាក់លាក់) ឬគន្ថនិទេ្ទសជ្រើសរើសជាដើម។
    គន្ថនិទេ្ទសកម្ពុជាឆ្នាំ ១៨៦៣-២០០៩ ប្រមូលផ្តុំនូវនិវេទន៍គន្ថនិទ្ទេសរបស់ឯកសារដែល
បានបោះពុម្ពផ្សាយស្តីពីកម្ពុជា ទាំងភាសាខ្មែរ បារាំង អង់គ្លេស ចាប់តាំងពីការបង្កើតរបប
អាណាព្យាបាលបារាំងនៅឆ្នា១៨៦៣ រហូតដល់ដំណាច់ខែតុលាឆ្នាំ២០០៩។
    គន្ថនិទ្ទេសនិងក្លាយជាគន្ថនិទ្ទេសជាតិទីមួយដែលបណ្ណាល័យជាតិកម្ពុជារៀបចំចងក្រងឡើងចាប់ពីឆ្នាំ១៩៧៩មក។