ផ្នែកតម្កល់ទុកតាមច្បាប់

តើអ្វីជាការតម្កល់ទុកតាមច្បាប់ជាអ្វី?
ការតម្កល់ទុកតាមច្បាប់គឺជាការផ្តល់ជូនច្បាប់ដល់បណ្ណាល័យជាតិនៃកម្ពុជាដើម្បីប្រមូលនិងអភិរក្សឯកសារជាសម្បត្តិបេតិកភ័ណ្ឌរបស់ប្រទេសកម្ពុជាចាប់តាំងពី​ឆ្នាំ ១៩៥៦   ដែលតម្រូវឱ្យអ្នក បោះពុម្ពដើម្បីផ្តល់នូវច្បាប់ចម្លងនៃការបោះពុម្ពផ្សាយរបស់ពួកគេទៅបណ្ណាល័យជាតិ។ ការិយាល័យផ្នែកតម្កល់ទុកតាមច្បាប់ដែលមានទីតាំងស្ថិតនៅក្នុងបណ្ណាល័យជាតិគ្រប់គ្រងប្រព័ន្ធ។

គោលបំណង
គោលបំណងសំខាន់របស់ការិយាល័យតម្កល់ទុកតាមច្បាប់គឺដើម្បី អភិរក្ស និងឲ្យបណ្ណាល័យជាតិរីកចម្រើន និងធ្វើការ ប្រមូលបេតិកភ័ណ្ឌអក្សរសាស្ត្រ និងឯកសាររបស់ប្រទេសកម្ពុជា និងឱ្យការរិយាល័យនេះអាចដំណើរការបានដល់ពេលបច្ចុប្បន្ននិងអនាគត។​

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងការតម្កល់ទុកតាមច្បាប់ឆ្នាំ 1956 អ្នកបោះពុម្ពផ្សាយនៅក្នុងប្រទេសកម្ពុជាគឺត្រូវបានតម្រូវឱ្យថតចម្លងសៀវភៅថ្មីនិមួយៗចំនួន 5 ក្បាលមកតម្កល់ទុកនិងកាសែតទើបនិងចេញផ្សាយថ្មីនិមួយៗមកតម្កល់ទុកក្នុងបណ្ណាល័យជាតិនៃកម្ពុជា។ ក្នុងការអនុវត្តជាក់ស្តែង,ថតចម្លងការសែតទើបនិងបោះពុម្ពផ្សាយចំនួន 3 ច្បាប់គឺគ្រប់គ្រាន់ហើយ។​
 

បណ្ណាល័យគឺស្ថិតនៅក្នុងកំនែទម្រង់ច្បាប់។​ ទន្ទឹមនិងនេះដែរ អ្នកបោះពុម្ពផ្សាយត្រូវបានស្នើឱ្យអនុវត្តតាមច្បាប់ដែលមានស្រាប់។ អ្នកបោះពុម្ពផ្សាយនិងទទួលបានអត្ថប្រយោជន៍ដូចជា៖

  • ឯកសារដែលបានបោះពុម្ពផ្សាយរបស់អ្នកត្រូវបានដាក់ជូនសារធារណៈជនដោយឈ្មោះឯកសារទាំងនោះនៅក្នុងគន្ថនិទ្ទេសជាតិកម្ពុជា
  • ការពារឯកសារដែលបានបោះពុម្ពផ្សាយរបស់អ្នកនៅក្នុងប័ណ្ណាល័យដោយការជឿជាក់​
  • ធានាថាឯកសារដែលបានចេញផ្សាយរបស់អ្នកគឺអាចរកបានសម្រាប់ជំនាន់នាពេលអនាគត
  • ឯកសារបោះពុម្ពផ្សាយរបស់អ្នកគឺត្រឹមត្រូវតាមច្បាប់​

ឯកសារបោះពុម្ព និង ការកំណត់

ការកំណត់ឯកសារនិងឯកសារបោះពុម្ពរបស់អ្នកបោះពុម្ពផ្សាយគឺទាមទារឲ្យស្របច្បាប់ដោយ៖

  • ផ្តល់ជូនឯកសារថតចម្លងពីឯកសារដែលបានបោះពុម្ពផ្សាយចំនួនប្រាំច្បាប់​ដល់បណ្ណាល័យដល់ការិយាល័យតម្កល់ទុកតាមច្បាប់របស់បណ្ណាល័យជាតិនៃកម្ពុជា។
  • ផ្តល់នូវច្បាប់ចម្លងក្នុងរយៈពេល 20 ថ្ងៃនៃថ្ងៃធ្វើការ ចាប់ពីថ្ងៃនៃការបោះពុម្ពផ្សាយជាលើកដំបូង
  • ផ្តល់នូវឯកសារដែលមានគំរបរឹងតែប៉ុន្នោះប្រសិនបើអ្នបានបោះពុម្ពផ្សាយឯកសារដែលមានទាំងគំរបរឹងនិងស្តើង
  • ផ្តល់នូវឯកសារដែលបានបោះពុម្ពលើកទីពីរឫបោះពុម្ពបន្តបន្ទាប់ចំនួនពីរច្បាប់ រួមទាំងឯកសារដែលបានផ្លាស់ប្តូរឫ កែរសម្រួលឫ បន្ថែមឫ បន្ថយ។​
  • ផ្តល់ជូនឯកសារចំនួនពីរច្បាប់ចំពោះឯកសារដែលបានប្តូរឈ្មោះអ្នកបោះពុម្ពទោះបីជាអត្ថបទមិនបានប្តូក៏ដោយ
  • ផ្តល់ឯកសារថតចម្លងចំនួនពីរច្បាប់នូវឯកសារដែលបានបកប្រែទៅជាភាសាដទៃ
  • ផ្គត់ជូនឯកសារចំនួនពីរច្បាប់ចម្លងនៃកំណែជាភាសាផ្សេង។


ករណីលើកលែងរបស់បទបញ្ជារទាំងនេះរួមមាន៖

  • ប្រសិនបើតម្លៃថតចម្លងមួយច្បាប់នៃឯកសារដែលបានចេញផ្សាយនោះលើសពី 1000 ដុល្លារ ផ្តល់ជូនឯកសារថតចម្លងតែមួយច្បាប់ជាការស្រេច។​
  • ប្រសិនបើតម្លៃនៃការជ្រាវប្រចាំឆ្នាំលើសពី $ 3000, ផ្តល់ជូនឯកសារថតចម្លងតែមួយច្បាប់ប៉ុន្នោះនៃឯកសារដែលបានបោះពុម្ពផ្សាយ ។​
  • ក្នុងករណីរបោះពុម្ពចែកជូនសារធារណៈជន ប្រសិនបើចំនួននៃការថតចម្លងចេញពីការបោះពុម្ពគឺមានតម្លៃតិចជាង  $100 ផ្តល់ជូនឯក
    សារថតចម្លងតែមួយច្បាប់ប៉ុន្នោះ។​​


របៀបយកឯកសារដែលបានបោះពុម្ពរួច នឹងឯកសារដែលបោះពុម្ពផ្សាយមកតម្កល់ទុក
ថតចម្លងឯកសារដែលបានបោះពុម្ពរួចនឹងឯកសារដែលបានបោះពុម្ពផ្សាយចំនួន 5 ចំណងជើងឯកសារអេឡិចត្រូនិចដែលមិនមែនជាឯកសារយកមកពីអ៊ីនធឺណិតរួមទាំងឯកសារអេឡិចត្រូនិចដែលបានគេប្រើសម្រាប់ផ្ទុកឫ ប្រើប្រាស់ជាមធ្យោបាយដូចជា ឧបករណ៍ផ្សព្វផ្សាយ (ឧទាហរណ៍ថាសទន់, ដ្រាយរឹង កាសែតសម្លេង កាសែតវីដេអូ កំណត់ត្រាប្លាស្ទិច, កាសែតសំលេង) ប្រព័ន្ធផ្សព្វផ្សាយអុបទិក (ឧទាហរណ៍​ ស៊ីឌី, ឌីវីឌី) ឬឧបករណ៍អេឡិចត្រូនិចសម្រាប់ផ្ទុកទិន្នន័យ (ឧទាហរណ៍USB ឬ ឧបករណ៍អង្គចងចាំ) –

គឺត្រូវបានបញ្ជូនទៅបណ្ណាល័យជាតិនៃកម្ពុជា ក្នុងរយៈពេល 20 ថ្ងៃចាប់ពីថ្ងៃបោះពុម្ពផ្សាយ​ដោយភ្ជាប់ជាមួយ

សំណុំបែបបទដាក់តម្កល់ទុកតាមច្បាប់ដែលបានបំពេញរួច។​

 

ទាញយកសំណុំបែបបទតម្កល់ទុកតាមច្បាប់មកបំពេញដើម្បីថតចម្លងឯកសារបោះពុម្ពផ្សាយឡើងវិញ

របៀបតម្កល់ទុកឯកសារក្នុងប្រព័ន្ធអ៊ីនធើណិត
ឯកសារដែលត្រូវបានផ្សព្វផ្សាយក្នុងប្រព័ន្ធអ៊ីនធើណិតនឹងត្រូវបានប្រមូល​ដោយបណ្ណាល័យជាតិនៃកម្ពុជា​
ដោយប្រើកម្មវិធីដែល Web crawling​software ដើម្បីចម្លងឯកសារដោយស្វ័យប្រវត្តិ

និងប្រមូលមាតិកាពីអ៊ិនធឺណិតដូចជាទំព័រវែបសាយ។ អ្នកបោះពុម្ពផ្សាយមិនត្រូវបានទាមទារឲ្យតម្កល់ទុកឯកសារដែល

មាននៅក្នុងអ៊ីនធឺណិតរបស់ខ្លួននោះទេ ប៉ុន្តែពួកគេត្រូវបានតម្រូវឲ្យជួយបណ្ណាល័យជាតិ​ដោយចម្លងឯកសារដែលមាន

នៅក្នុងប្រព័ន្ធអ៊ិនធឺណិតរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមសំណូមពរ។​
 

ការបោះពុម្ពផ្សាយស្ថិតនៅក្រោមការគ្រប់ក្រងរបស់ការិយាល័យតម្កល់ទុកតាមច្បាប់រួមមាន៖

  • សៀវភៅព្រឹត្តិការណ៍ ប្រតិទិន និង សៀវភៅកំណត់ហេតុប្រចាំថ្ងៃដែលមានអត្ថបទដែលមិនមែនមានតែកាលបរិច្ឆេទប៉ុន្នោះទេ
  • របាយការណ៍ប្រចាំឆ្នាំ
  • សៀវភៅក្រាស់ និង ស្តើង
  • កាតាឡុក និង ខិតប័ណ្ណ
  • ប្រតិទិនរបស់ស្ថាប័នអប់រំ
  • អត្ថបទសង្ខេបរបស់ក្រុមហ៊ុន
  • ឯកសារសន្និសិទ្ធ និង ទម្រង់ការ
  • សៀវភៅណែនាំ
  • ឯកសារស្តីពីកិច្ចពិភាក្សា
  • សៀវភៅមគ្គុទេសន៍
  • ប្រវត្តិរបស់ក្រុមគ្រួសា ក្រុមសម្ព័ន្ធ ស្រុក និងអង្គការ
  • សៀវភៅសម្រាប់កុមាដែលបោះពុម្ពជាអត្ថបទ
  • ការបោះពុម្ពផ្សាយសៀវភៅដែលងាយដកហូតទំព័រយកចេញ
  • ទស្សនាវដ្តី, កាសែត និងការបោះពុម្ពផ្សាយជាបន្តបន្ទាប់ (ភាគ)
  • ផែនទី ដ្យាក្រាម គម្រោង និង​ តារាង
  • Microfiche និង Microfilm
  • រយបាយការណ៍នៃព្រឹត្តិបត្រគ្រប់ប្រភេទ
  • កាសែត
  • ព័ត៌មានលំអិតរបស់សាកលវិទ្យាល័យឫ​សាលា
  • របាយការណ៍
  • ក្រដាស់ចំរៀង
  • ឯកសារការងារ
  • សៀវភៅប្រចាំឆ្នាំ


ឯកសារអេឡិចត្រូនិចដែលស្ថិតនៅក្រោមការគ្រប់ក្រងរបស់ការិយាល័យតម្កល់ទុកតាមច្បាប់រួមមាន៖

  • ឯកសារដែលបានកំណត់ឬឯកសារដែលប្រហាក់ប្រហែលនិងអ៊ីនធឺណិតណាមួយគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យតម្កល់ទុកតាមច្បាប់ដើម្បីបោះពុម្ពទុកជាសម្បត្តិបេតិកភណ្ឌ
  • ឯកសារដែលបានកំណត់ឬឯកសារដែលបានបកប្រែទៅជាភាសាដទៃគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយា-ល័យតម្កល់ទុកតាមច្បាប់ដើម្បីបោះពុម្ពទុកជាសម្បត្តិបេតិកភណ្ឌ
  • ប្រព័ន្ធផ្សព្វផ្សាយចំរុះដូចជា​ CD ROMS
  • ប្រភព ស៊ីឌី ឌីវីឌី
  • ផែនទីបង្ហាញទីតាំង
  • ឧបករណ៍ថតសំឡេងចំរៀង
  • សៀវភៅមានការបញ្ចេញសំឡេងតាមអក្ខរក្រម


ឯកសារដែលបានបោះពុម្ពនិងឯកសារអេឡិចត្រូនិមិនបានគ្រប់គ្រងដោយការិយាល័យតម្កល់ទុកតាមច្បាប់រួមមាន

  • សណុំបែបបទដែលទទេ ឬ ស្លាកសញ្ញា
  • សម្ភារៈដែលមាននៅក្នុងផ្ទះដូចជា សៀវភៅណែនាំពីរបៀបធ្វើអ្វីមួយ សៀវភៅកត់ត្រាក្នុងវគ្គសិក្សាឫ​កំណត់ត្រាពីកិច្ចប្រជុំ
  • ឯកសារដែលមិនអនុញ្ញាតឲ្យបោះពុម្ពដូចជា ឯកសារដែលដកស្រង់ចេញពីសៀវភៅបោះពុម្ព ឫសៀវភៅដែលមិនទាន់ចេញលក់ផ្សេងមួយទៀត
  • រាល់ឯកសារដែលបានបោះពុម្ពរួយ ឫ ឯកសារបោះពុម្ពផ្សាយសាឡើងវិញដោយគ្មានការកែរសម្រួលអត្ថរស់ឫការរចនារូបភាព
  • ឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម
  • ទម្រង់ទទេឬស្លាកកម្មវិធីនិងពេលវេលា


រក្សាសិទ្ធិ
រក្សាសិទ្ធិ គឺជាការទទួលបានការការពារដោយស្វ័យប្រវត្តិពីពេលដែលកិច្ចការត្រូវបានបង្កើតឡើង។​
ទំនាក់ទំនងមក
លោកស្រី តាន់សុម៉ាលី
បណ្ណាល័យជាតិនៃកម្ពុជា
ការិយាល័យតម្កល់ទុកតាមច្បាប់​
អ៊ីម៉ែល:
ទូរស័ព្ទ: 023 430 609/012 718 259

  • ទាញយកពាក្យស្នើសុំលេខ ISBN មកបំពេញ
  • ទាញយកសំណុំបែបបទមកបំពេញសម្រាប់តម្កល់សៀវភៅទុកតាមច្បាប់