បណ្ណាល័យជាតិកម្ពុជាមានតួនាទីយ៉ាងសំខាន់រក្សាទុកនូវធនធានឯកសាររបស់ជាតិកម្ពុជានិងសម្រាប់ប្រជាជនកម្ពុជា។ធនធានឯកសារដែលនូវសេសសល់ពីរបបខ្មែរក្រហមមានការខូចខាតយ៉ាងខ្លាំង ដោយមានការខ្វះខាតនូវថវិកាសម្រាប់បំពាក់សម្ភារ ដើម្បីរៀបចំអភិវឌ្ឍន៍ ដូចនេះយើងខ្ញុំបានមានគំនិតផ្តួតផ្តើមរៀបចំបង្កើតគម្រោង មូលនិធិសម្រាប់បណ្ណាល័យជាតិកម្ពុជា ក្នុងគោលបំណងថែរក្សា ការពារ អភិរក្ស ឌីជីថល និងប្រមូលនូវរាល់កម្រងឯកសារឲ្យបានទូលំទូលាយសម្រាប់ដាក់ក្នុងបណ្ណាល័យជាតិ ដើម្បីផ្តល់ព័ត៌មានដល់ប្រជាជន កម្ពុជាគ្រប់ទីកន្លែង អាចចូលរកឯកសារបានគ្រប់ប្រភេទ និងតាមរយគេហទំព័ររបស់បណ្ណាល័យជាតិ។
យើងខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណ ដល់គ្រាំទ្រឧបត្ថម្ភ និងអ្នកបោះពុម្ពផ្សាយទាំងអស់ដែល បានផ្តល់ជាថវិកាសម្ភារនិងសៀវភៅដល់បណ្ណាល័យជាតិមានការកើន ឡើងធនធានឯកសារយ៉ាងសម្បូរបែប។
បច្ចុប្បន្នបណ្ណាល័យកំពុងស្វែងរកការឧបត្ថម្ភគាំទ្រសម្រាប់ការភិរក្ស និងការអភិវឌ្ឍន៍ដូចជា៖
-ការអភិរក្សនិងឌីជីថល
-សម្ភារៈជួសជុលសម្រាប់ការការពារនិងអភិរក្ស នៃឯកសារបេតិកភ័ណ្ឌជាតិ
-សម្ភារការិយាល័យ កុំព្យូទ័រសម្រាប់សិស្សនិស្សិត និងអ្នកស្រាវជ្រាវបុគ្គលិក ស្វែងរក ឯកសារ ម៉ាស៊ីនហ្វូតូកូពីនិងម៉ាស៊ីនព្រីនធឺ
-បន្ទប់អភិរក្សថ្មីសម្រាប់តាំងពិព័រណ៍
-បន្ទប់សម្រាប់ជូសជុលឯកសារ
-ប្រមូលទិញឯកសារគ្រប់ប្រភេទទាក់ទងនិកម្ពុជាភាសាខ្មែរនិងភាសាបរទេស
- Digitisation ឯកសារបោះពុម្ពផ្សាយដ៏កម្រ
-បង្កើតមូលដ្ឋានទិន្នន័យដែលអាចស្វែងរកឯកសារ
-តាំងពិព័រណ៌សៀវភៅជូនដល់សាធារណៈ(Book Fair)
-វេទិការសាធារណស្តីពីការអាន
-សិក្ខាសាលាស្តីពីការបោះពុម្ពផ្សាយ
-អាគារថ្មី
-រៀបចំធ្វើសួនច្បារ
ប្រសិនបើ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានចំណាប់អារម្មណ៍ចង់ជួយគាំទ្រដល់ការអភិវឌ្ឍន៍បណ្ណាល័យជាតិកម្ពុជាឫចង់ចូលរួមជាដៃគូរសូមទាក់ទងមកក្រុមប្រឹក្សាភិបាលមូលនិធិបណ្ណាល័យជាតិត្រូវបានបង្កើតឡើងដើម្បីជួយទ្រទ្រង់ដល់កិច្ចការងារបណ្ណាល័យក្នុងនោះមាន៖
១.លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្តកលរសិល្បៈ ជាប្រធានកិត្តិយស
២.ឯកឧត្តម ហាប់ ទូច អគ្គនាយកដ្ឋានបច្ចេកទេស
៣.លោក ហុកសុទ្ធិប្រធានសមាគមបណ្ណារក្សឯកសាវិទូកម្ពុជា
៤.លោកជំទាវ ហេឡេន យ៉ាវីសជំនួយការឯកឧត្តមព្រឹទ្ធាចារ្យទីស្តីការគណរដ្ឋមន្រ្តី ជាបណ្ណារក្សពីប្រទេសអូស្រ្តាលី
៥.លោកស្រី រស់ សារូ ប្រធាននាយកដ្ឋានសៀវភៅនិងការអាន
៦.លោកស្រី ម៉ាការ៉េត បាយវាត់ធើទីប្រឹក្សាបណ្ណាល័យជាបណ្ណារក្សពីប្រទេសអូស្រ្តាលី
៧.លោក តូនី មូរៀ បណ្ណារក្សពីប្រទេសញ៉ូស៊ីឡែន
៨.លោកស្រី ខ្លូត វិបុលឡាប្រធានបណ្ណាល័យជាតិកម្ពុជា
សូមធ្វើការទំនាក់ទំនង
ទូរសព្ទលេខ(៨៥៥) ២៣ ៤៣០ ៦០
១២ ៩៥១ ៥៨២
អ៊ីម៉ែល៖kvibolla@yahoo.com
អសយដ្ឋាន៖សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ផ្លូវលេខ៩២ គ្រីស្តូ ភើ ហូវ
បណ្ណាល័យជាតិត្រូវការអ្នកចូលរួមជួយគ្រាំទ្រដូចជា៖
-ចូលរួមជាអ្នកស្ម័គ្រចិត្តនូវរាល់សកម្មភាព និងកម្មវិធីផ្សេងៗ
-ចូលជាមិត្ត និងសមាជិកបណ្ណាល័យជាតិកម្ពុជា
-ចូលរួមសហការជាដៃគូរបណ្ណាល័យជាតិកម្ពុជាក្នុងការអភិវន្ឍន៍
អ្នកស្ម័គ្រចិត្ត
ត្រូវមានចំណង់ចិត្តជួយកិច្ចការងារជាច្រើនដែលត្រូវធ្វើហើយអ្នកក៏ជាផ្នែកនៃក្រុមការងាររបស់បណ្ណាល័យ។
-ផ្សព្វផ្សាយព័ត៌មាននូវរាល់កម្មវិធីរបស់បណ្ណាល័យដល់ក្រុមគ្រួសារបានចូលរួម
-ជួយដល់កុមារតូចៗមកអានសៀវភៅ ជំរុញឲ្យមានទម្លាប់អាន និងជួយលើកទឹកដល់កុមារចេះស្រឡាញ់សៀវភៅ។
-ជួយសម្រួលអ្នកស្រាវជ្រាវដូចជាផ្តល់ព័ត៌មានប្រាប់កន្លែងឬរកឯកសារដល់ពួកគេ
-ជួយការងារដល់បណ្ណារក្ស ដូចជា គេហទំព័របណ្ណាល័យ បញ្ជូលទិន្ន័យ ស្កេនឯកសារ។ល។បណ្ណាល័យនិងបើកយ៉ាងទូលំទូលាយដល់អ្នកស្ម័គ្រនូវកាចាប់អារម្មណ៍ក្នុងការជ្រើសកិច្ចការណាមួយដែលអ្នកពេញចិត្ត។
មិត្តនិងសមាជិកបណ្ណាល័យ
បណ្ណាល័យជាតិកម្ពុជាមានអគារបេតិកភណ្ឌដ៏ស្រស់ស្អាត និងមានឯកសារចាស់ជាច្រើនដែលបន្សល់ពីសម័យអណានិគមបារាំងនិងមរតកដូនតាដែលអាចចូលមកទស្សនានិងអានបាន។
-ចូលរួមរាល់កម្មវិធីវប្បធម៌និងកម្មវិធីផ្សេងៗបង្កើតឡើងសម្រាប់សង្គមដែលមានបទពិសោធន៍។
ដៃគូរសហការ
ក្នុងរយពេលជាច្រើឆ្នាំកន្លងមកនេះបណ្ណាល័យជាតិបានដំណើរការការងាររបស់ខ្លួនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នក្រោមការជួយឧបត្ថម្ភគាំទ្រនិងកិច្ចសហប្រតិបត្តការ ពីរាជរដ្ឋាភិបាលកម្ពុជាពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងបណ្តាប្រទេសនិងអង្គការមួយចំនួនមានដូចជា៖ស្ថានទូតបារាំង ស្ថានទូតអាមេរិចប៉ូឡូញ អូស្រ្តាលី បណ្ណាល័យជាតិអូស្រ្តាលី បណ្ណាល័យជាតិសឹង្ហបុរី បណ្ណាល័យជាតិម៉ាឡេស៊ី អង្គការ VSA ញ៉ូស៊ីឡែន អង្គការយូណេស្កូធនាគារ ANZ Royal វិទ្យាស្ថានបារាំងអង្គការស៊ីប៉ាស៊ី អង្គការរូមធូរីតស៊ី អង្គការសន្តិស្ម័គ្រចិត្ត សមាគមបណ្ណារក្សឯកសាវិទូកម្ពុជានិង មជ្ឈមណ្ឌលអូស្រា្តលី។ល។
សូមបញ្ចូលព័ត៌មាននូវខាងក្រោមដោយចុតប៊ូតុងបន្តបន្ទាប់ដើម្បីបញ្ចូលសេចក្តីលម្អិតរបស់របស់អ្នក៖
-អ្នកត្រូវបានបរិច្ចាគសម្រាប់ៈបណ្ណាល័យជាតិ
-គោលបំណងបរិច្ចាគសម្រាប់ជួយផ្នែក៖.........................................
-ទឹកប្រាក់សម្រាប់ការបរិច្ចាគមានចំនួន៖............៛...............$
-ឈ្មោះអ្នកឧបត្ថម្ភ៖ នាមត្រកូល.....................នាមខ្លួន......................មុខងារ........................
-អង្គការ៖...............................................។
-អសយដ្ឋាន៖ផ្លូវលេខ.................ផ្ទះលេខ..............ក្រុងរីខេត្ត........... ប្រទេស..................
ទូរស័ព្ទលេខ.......................អ៊ីម៉ែល..................................
-តើអ្នកធ្លាប់បានទៅទស្សនាបណ្ណាល័យជាតិដែរឬទេ? ធ្លាប់ អត់
-ការបរិច្ចាគជាលើកដំបូង...............ឬទី..............។
រាល់ការឧបត្ថម្ភគាំទ្រដល់បណ្ណាល័ជាតិរបស់លោកអ្នកនឹងដាក់ឈ្មោះទៅក្នុងរបាយការណ៍ប្រចាំឆ្នាំនៅលើគេហទំព័របណ្ណាល័យជាតិនិងដាក់តាំងបង្ហាញរូបភាពនៅទីកន្លែងសាធារណៈ។ចំពោះទឹកចិត្តក្នុការបិរច្ចាគដល់បណ្ណាល័យជាតិទោះជាតិចក្តីច្រើនក្តីសូមអគុណយ៉ាងជ្រាលជ្រៅក្នុងការគាំទ្ររបស់លោកអ្នកសម្រាប់បណ្ណាល័យជាតិកម្ពុជា។
ប្រសិនបើលោកអ្នកចង់ជួយសូមធ្វើការទំនាក់ទំនង៖
បណ្ណាល័យជាតិកម្ពុជា NLC
ទូរសព្ទលេខ(៨៥៥)២៣ ៤៣០ ៦០៩
១១ ៣០៣ ៧០១
១២ ៩៥១ ៥៨២
អសយដ្ឋាន៖សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ផ្លូវលេខ៩២ គ្រីស្តូ ភើ ហូវ
អ៊ីម៉ែល៖kvibolla@yahoo.com
monychhoun99@yaho0.com
www.nlc.gov.kh
ធនាគារ……………………