គោលនយោបាយបណ្ណាល័យជាតិកម្ពុជា

គោលនយោបាយអភិវឌ្ឍន៍ធនធានឯកសារបណ្ណាល័យជាតិកម្ពុជា

 

១មុខងាររបស់បណ្ណាល័យជាតិនិងរបស់ធនធានឯកសារនៃបណ្ណាល័យជាតិ

គោលបំណងនៃគោលនយោបាយអភិវឌ្ឍន៍ធនធានឯកសារនេះគឺដើម្បីកំណត់ដែននៃធនធានឯកសាររបស់បណ្ណាល័យជាតិនិងលក្ខណៈវិនិច្ឆ័យសម្រាប់អនុវត្តក្នុងការជ្រើសរើសឬទទួលយកឯកសារនានាមកបន្ថែមទៅក្នុងធនធានដែលមានស្រាប់របស់បណ្ណាល័យជាតិ។សម្រាប់រយៈពេលណាមួយនិងរហូតដល់បណ្ណាល័យអាចមានថវិកាសម្រាប់ទិញឯកសារទាំងឡាយដែលទាក់ទងនឹងកម្ពុជាបច្ចុប្បន្នយើងជាមិនអាចសម្រេចដែនកំណត់និងកំរិតនានានៃការប្រមូលឯកសារដែលបានគ្រោងទុកនេះទេមូលហេតុដោអគារតូចមិនមានកន្លែងសម្រាប់ដាក់ឯកសារ។ជាដំបូងគោលនយោបាយនេះនឹងត្រូវប្រើសម្រាប់ការសម្រេចចិត្តថាត្រូវទទួលឬមិនទទួលយកអំណោយទាំងឡាយនិងសម្រាប់ការជ្រើសរើសដកឯកសារណាខ្លះចេញដែលហួសសម័យ។

ការប្រមូលធនធានឯកសារនេះនឹងឆ្លុះបញ្ចាំងនូវសេចក្តីត្រូវការនានារបស់បណ្ណាល័យជាតិនៃកម្ពុជាដូចបានបញ្ជាក់ច្បាស់នៅក្នុងបេសកកម្មពោលគឺៈ

ប្រមូលនិងអភិរក្សធនធានឯកសារជាមរតកជាតិព្រមទាំងផ្តល់លទ្ធភាពអានឯកសារទាំងនោះសម្រាប់សាធារណជន។

•ផ្តល់ព័ត៌មាននិងឯកសារនានាដើម្បីគាំទ្រដល់ការអប់រំដល់រដ្ឋាភិបាលនិងការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាក្រៅប្រទេស។

•ផ្សព្វផ្សាយសេវាកម្មនានារបស់បណ្ណាល័យសាធារណៈនិងគាំទ្រដល់ការងារនៃបណ្ណាល័យផ្សេងៗទៀត។

•សំរបសំរួលការចែករំលែកធនធាននិងការផ្តល់កម្ចីបែបអន្តរបណ្ណាល័យរវាងបណ្ណាល័យគ្រប់ប្រភេទនៅកម្ពុជា។

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នការអភិវឌ្ឍបណ្ណាល័យតាមបណ្តាគ្រឹះស្ថានសិក្សាជាន់ខ្ពស់, ស្ថាប័នរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាលនិងសាលារៀនកំពុងតែប្រព្រឹត្តទៅហើយបណ្ណាល័យសាធារណៈទាំងនេះពិតជានឹងរីកចំរើនជាបន្តទៀតនាពេលអនាគត់។បណ្ណាល័យនីមួយៗនឹងមានភារកិច្ចប្រមូលឯកសារទាំងឡាយដែលអតិថិជនភាគច្រើនរបស់គេត្រូវការ។ប៉ុន្តែចំពោះបណ្ណាល័យជាតិនៃកម្ពុជាដោយសារតួនាទីថ្នាក់ជាតិរបស់គេនិងដោយសារមានកាតព្វកិច្ចជាផ្លូវការត្រូវទទួលរក្សាទុកនូវឯកសារទាំងឡាយហើយជាបណ្ណាល័យតែមួយគត់ដែលអាចសង្ឃឹមថានឹងមានធនធានឯកសារគ្រប់យ៉ាងនៃការបោះពុម្ពផ្សាយនានាទាក់ទងនឹងប្រទេសកម្ពុជានាពេលអនាគត់។ដោយហេតុនេះបណ្ណាល័យជាតិនឹងជួយគាំទ្រដល់បណ្ណាល័យឯទៀតៗដើម្បីឱ្យអតិថិជនទាំងឡាយរបស់ពួកគេអាចមានលទ្ធភាពទទួលបានព័ត៌មានពីធនធានឯកសារធំទូលាយជាងឬមួយតាមរយៈការទៅរកដោយផ្ទាល់ឬមួយតាមរយៈកម្ចីបែបអន្តរបណ្ណាល័យដែលអាចនឹងប្រព្រឹត្តទៅបាននាពេលអនាគត់។

ថ្វីបើការផ្តល់សេវាបណ្ណាល័យជាសាធារណៈមិនមែនជាផ្នែកមួយនៃបេសកកម្មរបស់បណ្ណាល័យជាតិក្តីក៍បណ្ណាល័យជាតិកម្ពុជានឹងបន្តផ្តល់ធនធានឯកសារមួយចំនួនតូចសម្រាប់កម្ចីរហូតដល់ពេលមានបណ្ណាល័យសាធារណៈមួយបើកឡើងវិញនៅក្នុងទីក្រុងភ្នំពេញ។នៅពេលនោះបណ្ណាល័យជាតិនៃកម្ពុជានឹងជួយផ្តល់ធនធានឯកសារសម្រាប់កម្ចីទៅឱ្យបណ្ណាល័យសាធារណៈនោះផងដែរ។

២អភិវឌ្ឍធនធានឯកសារដោយការប្រមូលរក្សាទុក

បណ្ណាល័យជាតិនៃកម្ពុជានឹងផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍនិងការថែទាំធនធានឯកសារបួនផ្នែកពោលគឺផ្នែកឯកសារទាក់ទងនឹងកម្ពុជា, ផ្នែកឯកសារយោង, ផ្នែកឯកសារទូទៅ,ផ្នែកឯកសារព្រះបរមរាជវាំង,អង្គការសហប្រជាតិ,ផ្នែកឯកសារអាអាស៊ាននិងផ្នែកឯកសារពីសម័យអាណាព្យាបាល .បារាំង។ក្រៅពីនេះនឹងបន្តថែរក្សាផ្នែកធនធានឯកសារសម្រាប់កម្ចីដូចបានលើកឡើងខាងលើ។

ក.ផ្នែកឯកសារទាក់ទងនឹងកម្ពុជា

គោលបំណងៈអភិរក្សនិងផ្តល់លទ្ធភាពអានឯកសារជាមរតកជាតិ។

ដែនការងារៈ

អាទិភាពខ្ពស់បំផុតនៃផ្នែកនេះគឺការទទួលយកឯកសារទាំងឡាយទាក់ទងនឹងកម្ពុជាក្នុងនេះមានៈ

•កិច្ចការទាំងអស់ដែលបានបោះពុម្ពផ្សាយនៅក្នុងប្រទេសកម្ពុជា។

•កិច្ចការគ្រប់ភាសាទាំងអស់ទាក់ទងនឹងកម្ពុជាដែលបានបោះពុម្ពផ្សាយបច្ចុប្បន្ននិងពីមុន។សៀវភៅទាំងឡាយណាដែលមានមួយវគ្គឬមានសេចក្តីប្រមាណ១០% និយាយអំពីកម្ពុជាត្រូវចាត់ចូលទៅក្នុងផ្នែកឯកសារទាក់ទងនឹងកម្ពុជា។

•កិច្ចការទាំងឡាយដែលនិពន្ធដោយជនជាតិកម្ពុជានិងបោះពុម្ពផ្សាយនៅបរទេស។

កិច្ចការទាំងនេះរួមមានការបោះពុម្ពផ្សាយគ្រប់ប្រភេទនិងគ្រប់ទំរង់ដូចជាសៀវភៅ, ទស្សនាវដ្តី, សារព័ត៌មាន, របាយការណ៍, ផែនទី, ឯកសារអេឡិចត្រូនិច (ឧទាហរណ៍ឯកសារនៅលើបន្ទះស៊ីឌី-រ៉ុម) ព្រមទាំងឯកសារសោតទស្សន៍ទាំងឡាយ។ផ្នែកនេះក៏មានផងដែរនូវបណ្តាឯកសារដែលមិនឆ្លងការបោះពុម្ពផ្សាយក្នុងនេះអ្វីដែលគួរកត់សំគាល់ជាងគេគឺសាស្ត្រាស្លឹករឹតទាំងឡាយ។

គោលបំណងនៃផ្នែកនេះគឺកសាងកំរងធនធានឯកសារទាក់ទងនឹងកម្ពុជាដ៏វិសាលមួយ។ការទទួលយកឯកសារកម្ពុជាដែលបោះពុម្ពផ្សាយនាពេលបច្ចុប្បន្ននឹងទទួលបានការជួយសំរួលពីសំណាក់នីតិកម្មស្តីពីការប្រគល់ឱ្យរក្សាទុកជាផ្លូវការដែលទាមទារឱ្យអ្នបោះពុម្ពផ្សាយទាំងឡាយប្រគល់ទៅឱ្យបណ្ណាល័យជាតិនូវរាល់ឯកសារដែលខ្លួនបានបោះពុម្ពផ្សាយចំនួន៥ច្បាប់។អាចនឹងមានការកំណត់ឱ្យរក្សាទុកគំរូឯកសារបោះពុម្ពផ្សាយដែលមានអាយុកាលខ្លីនានាដូចជាកម្មវិធីនិងកូនសៀវភៅផ្សាយព័ត៌មានតែ១ច្បាប់ប៉ុណ្ណោះ។

ខ. ធនធានឯកសារទាក់ទងនឹងកម្ពុជាដែលត្រូវអភិរក្ស

ច្បាប់ទីមួយនៃរាល់ឯកសារទាក់ទងនឹងកម្ពុជាត្រូវបញ្ចូលទៅក្នុងអនុផ្នែកមួយនៃធនធានឯកសារនេះ។គោលបំណងទីមួយនៃអនុផ្នែកនេះគឺការអភិរក្សទុកក្នុងរយៈពេលវែងសម្រាប់អ្នកជំនាន់ក្រោយ។ធនធានឯកសារនៃអនុផ្នែកនេះនឹងត្រូវរក្សាទុកក្នុងលក្ខខណ្ឌសន្តិសុខតឹងរឹងបំផុត។ក្នុងករណីដែលបណ្ណាល័យទទួលបានឯកសារបោះពុម្ពផ្សាយទាក់ទងនឹងកម្ពុជាតែ១ច្បាប់គត់នោះទោះបានពីការប្រគល់ឱ្យរក្សាទុកជាផ្លូវការក្តីពីការទិញឬពីការជូនជាអំណោយក្តីគេត្រូវបញ្ចូលឯកសារនេះទៅក្នុងអនុផ្នែកធនធានឯកសារដែលត្រូវអភិរក្ស(ដែលមានឈ្មោះថា៖ផ្នែតម្កល់ទុកតាមច្បាប់)។

គ.ផ្នែកឯកសារពីសម័យអាណាព្យាបាលបារាំង

គោលបំណងៈជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជានិងអាណានិគនិយមបារាំង។

ដែនការងារៈ

ធនធានឯកសារប្រមាណ២៣០០០ក្បាលនេះគឺជាឯកសារដែលបាននៅសេសសល់ពីរបបប៉ុលពតបណ្ណាល័យនៃសម័យអាណាព្យាបាលបារាំងឆ្នាំ១៨២៤-១៩៥៣។ក្នុងធនធានឯកសារនេះមានឯកសារច្បាប់និងរដ្ឋបាលសម្រាប់ប្រទេសកម្ពុជានិងឥណ្ឌូចិនព្រមទាំងសៀវភៅនានាអំពីសិល្បៈការធ្វើដំណើរនិងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ធនធានឯកសារពីសម័យអាណាព្យាបាលបារាំងនេះឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនានានៃមនុស្សប្រវត្តិសាស្ត្រនិងគំនិតសង្គមនាសម័យនោះហើយវាមានតម្លៃណាស់សម្រាប់ការស្វែងយល់អំពីសហគមន៍បារាំងនៅក្នុងប្រទេសកម្ពុជានិងអំពីប្រវត្តិសាស្ត្រកម្ពុជា។

ក្រៅពីនោះផ្នែកនេះមានសៀវភៅប្រលោមលោកបារាំងជាច្រើនពីសតវត្សទី១៩និង២០ព្រមទាំងសៀវភៅអានកំសាន្តដែលគេធ្លាប់ឃើញមានក្នុងបណ្ណាល័យសាធារណៈនៃប្រទេសបារាំង។ឯកសារនេះទាំងមូលត្រូវបានជួសជុលមួយចំនួននឹងកំពុងធ្វើស្គេនទុកនូវឯកសារសំខាន់ៗនិងរក្សាទុកជាធនធានឯកសារពិសេសដែលឆ្លុះបញ្ចាំងពីផ្នត់គំនិតនៃអាណានិគមបារាំង។កំរងឯកសារនេះស្ទើរតែទាំងអស់សរសេរជាភាសាបារាំ។

ផ្នែកនេះនឹងមិនរីកធំឡើងទៀតឡើយក្រៅតែពីជំនួសភាគដែលបានបាត់បង់និងធ្វើបញ្ជីគន្ថនិទ្ទេសសមស្របនានាសម្រាប់ការគ្រប់គ្រងធនធានឯកសារនេះ។

ឃ.ផ្នែកឯកសារយោង

គោលបំណងៈផ្តល់លទ្ធភាពទទួលព័ត៌មានយ៉ាងឆាប់អំពីការណ៍ពិតនានានិងព័ត៌មានជាមូលដ្ឋានស្តីពីប្រធានបទដ៏សមស្របយ៉ាងច្រើនសំរាប់និស្សិតអ្នកស្រាវជ្រាវនិងសាធារណជន។

ដែនការងារៈ

ដែននៃប្រធានបទរបស់ធនធានឯកសារយោងនេះនឹងឆ្លុះបញ្ចាំងអំពីធនធានឯកសារទូទៅ (សូមមើលចំណុចឃខាងក្រោម) ប៉ុន្តែនឹងផ្តោតទៅលើប្រភេទនៃកិច្ចការនានាដូចតទៅនេះ៖

១.សព្វវចនាធិប្បាយទូទៅនិងតាមប្រធានបទនានា។

២.វចនានុក្រមទៅតាមប្រធានបទនានា។

៣.វចនានុក្រមនៃភាសាតែមួយ, ភាសាពីរឬពហុភាសា។

៤.កំរងវេវចនសព្វនានា។

៥.វចនានុក្រមនានា។

៦.មហាសង្ក្រាននិងក្រាំងព្រឹត្តិការណ៍ប្រចាំឆ្នាំនានា។

៧.កំរងផែនទីនានា។

៨.គន្ថនិទ្ទេសនានា។

៩.កំរងទិន្នន័យស្ថិតិ។

១០.កំរងសន្ទស្សន៍នានា។

ឯកសារទាំងឡាយនៅក្នុងផ្នែកនេះត្រូវតែថ្មីៗទាន់សម័យលើកលែងតែការបោះពុម្ពផ្សាយលុបពីលើឬឯកសារចាស់ជាងតែនៅបន្តមានតំលៃជាឯកសារយោង។ភាសាសំខាន់ៗនៃឯកសារទាំងនេះគឺខ្មែរ, អង់គ្លេសនិងបារាំង។ភាសាផ្សេងៗទៀតនៅក្នុងផ្នែកនេះរួមមានឯកសារទាក់ទងនឹងភាសានានា (ដូចជាវចនានុក្រមទាំងឡាយ), កិច្ចការស្រាវជ្រាវចាស់ៗសំខាន់ៗនិងព័ត៌មានសំខាន់ៗទាក់ទងនឹងកម្ពុជាដែលមិនអាចរកបាននៅក្នុងធនធានឯកសារជាភាសាសំខាន់ទាំងបីខាងលើ។

ង.ផ្នែកឯកសារទូទៅ

គោលបំណងៈផ្តល់ព័ត៌មាននិងការបោះពុម្ពផ្សាយពីបរទេសសម្រាប់ជួយគាំទ្រដល់ការអប់រំដល់រដ្ឋាភិបាលនិងការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាតាមរយៈការបំរើសេវានានាសម្រាប់អ្នកចូលអាននិង(នាពេលអនាគត់) តាមរយៈកម្ចីបែបអន្តរបណ្ណាល័យដើម្បីជួយគាំទ្រការងាររបស់បណ្ណាល័យផ្សេងៗ។

ដែនការងារៈ

គោលបំណងរបស់ផ្នែកនេះគឺធ្វើឱ្យមានព័ត៌មានកំរិតមូលដ្ឋានថ្មីៗស្តីពីកំរងដ៏វិសាលនៃប្រធានបទទាំងឡាយនិងធនធានឯកសារជាច្រើនទៀតក្នុងកំរិតសម្រាប់ជួយគាំទ្រដល់ការសិក្សាជាន់ខ្ពស់ការស្រាវជ្រាវនិងដល់ការសម្រេចចិត្តថ្នាក់គោលនយោបាយរបស់រដ្ឋាភិបាលទាក់ទងនឹងវិស័យមួយចំនួនដែលមានសារៈសំខាន់ពិសេសសម្រាប់ប្រទេសកម្ពុជាដូចជាកសិកម្មនិងព្រះពុទ្ធសាសនា។តារាងនៅក្នុងឧបសម្ព័ន្ធ២បានបង្ហាញអំពីកំរិតនានានៃការប្រមូលឯកសារ (កំរិតមូលដ្ឋាន, កំរិតមធ្យមឬកំរិតស្រាវជ្រាវ) ទៅតាមចំណាត់ថ្នាក់ឌីវ៉េ-Dewey។

ផ្នែកឯកសារទូទៅនេះត្រូវមានសៀវភៅ, របាយការណ៍, ទស្សនាវដ្តីនិងសារព័ត៌មានបរទេសដែលភាគច្រើនជាភាសាអង់គ្លេសឬបារាំង។សម្រាប់ប្រធានបទដែលស្ថិតនៅក្នុងកំរិតស្រាវជ្រាវគេគួរពិចារណាលើការបោះពុម្ពផ្សាយសំខាន់ៗជាភាសាផ្សេងៗទៀតជាពិសេសភាសានានាដែលប្រជាពលរដ្ឋមួយចំនួនប្រើជាយានដូចជាភាសារូស៊ីអាឡឺម៉ង់និងវៀតណាម។

ជាទូទៅសៀវភៅសម្រាប់កុមារមិនរក្សាទុកនៅក្នុងផ្នែកឯកសារទូទៅទេពោលគឺត្រូវប្រមូលបញ្ចូលទៅក្នុងធនធានឯកសារសម្រាប់កម្ចី(ក្នុងករណីសមស្របត្រូវរក្សាទុកក្នុងផ្នែកឯកសារទាក់ទងនឹងកម្ពុជា)។

ច.ផ្នែកឯកសារសម្រាប់កម្ចី

គោលបំណងៈផ្តល់សេវាខ្ចីសៀវភៅសម្រាប់ការអាននៃកំរិតសិក្សាមូលដ្ឋាននិងការអានកំសាន្តនិងសម្រាប់សាធារណៈជននិងជនបរទេសនៅក្នុងទីក្រុងភ្នំពេញរហូតដល់ពេលបង្កើតបានបណ្ណាល័យសាធារណៈថ្មីមួយទៀត។

ដែនការងារៈ

ផ្នែកនេះមិនមែនជាការងារដែលមានអាទិភាពខ្ពស់សម្រាប់បណ្ណាល័យជាតិទេ។ដូចនេះឯកសារដែលនៅសល់ពីតម្កល់បញ្ចូលទៅក្នុងផ្នែកនេះ។ក៏ប៉ុន្តែគេអាចបញ្ចូលបន្ថែមនូវសៀវភៅមានគុណភាពល្អនានាដូចជារឿងប្រឌិតការអានកំសាន្ត, ឯកសារសម្រាប់ការអប់រំកំរិតមូលដ្ឋាន, សៀវភៅសំរាប់កុមារនិងសៀវភៅសិក្សានានា។ភាសាសំខាន់ទីមួយនៃឯកសារដែលត្រូវបន្ថែមនោះគឺភាសាខ្មែរនិងសៀវភៅខ្លះទៀតជាភាសាអង់គ្លេសនិងបារាំង។

១លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស

ក្នុងការជ្រើសរើសឯកសារសម្រាប់បញ្ចូលទៅក្នុងធនធានឯកសារទាំងឡាយបុគ្គលិកបណ្ណាល័យជាតិដែលទទួលខុសលើការងារនេះត្រូវប្រើលក្ខណៈវិនិច្ឆ័យដូចតទៅៈ

១.ភាពត្រូវគ្នាជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានឯកសារនិងភាពសមស្របនៃឯកសារទៅនឹងសេវានានានិងអតិថិជនទាំងឡាយរបស់បណ្ណាល័យ។

២.ភាពទាន់សម័យនៃសេចក្តីរបស់ឯកសារ។

៣ភាសាៈភាសាទាំងឡាយដែលគេនិយាយជាទូទៅនៅក្នុងប្រទេសកម្ពុជាមានភាសាខ្មែរអង់គ្លេសនិងបារាំង។ដូចនេះជាដំបូងបណ្ណាល័យនឹងប្រមូលឯកសារដែលប្រើភាសាទាំងបីនេះ។ឯកសារភាសាផ្សេងៗទៀតអាចត្រូវប្រមូលសម្រាប់ផ្នែកឯកសារទាក់ទងនឹងកម្ពុជានិងសម្រាប់ប្រធានបទនានាដែលគេប្រមូលនៅក្នុងកំរិតស្រាវជ្រាវសំរាប់ផ្នែកឯកសារទូទៅឬសម្រាប់ផ្នែកឯកសារយោងដូចបានកត់សំគាល់ខាងលើ។

១៖លក្ខខណ្ឌរូបវន្តនៃឯកសារនិងលទ្ធភាពស្ថិតនៅគង់វង្សបានក្នុងលក្ខខណ្ឌអាកាសធាតុកម្ពុជា។

២៖វិសាលភាពនៃដែនធនធានឯកសាររបស់បណ្ណាល័យដែលឯកសារទាំងនោះនឹងត្រូវបន្ថែមចូលហើយឯកសារនោះទៀតសោតក៏មិនមែនជាការបោះពុម្ពផ្សាយដោយគ្មានភាពចាំបាច់ទេ។

៣៖កិត្តិសព្ទនៃភាពជំនាញឯកទេសនិងកេរ្តិ៍ឈ្មោះរបស់អ្នកនិពន្ធនិងអ្នកបោះពុម្ពផ្សាយច្បាប់ដូចៗគ្នានៃឯកសារចំពោះឯកសារទាក់ទងនឹងកម្ពុជាគេត្រូវបញ្ចូលច្បាប់ទីមួយទៅក្នុងផ្នែកធនធានឯកសារទាក់ទងនឹងកម្ពុជាដែលត្រូវអភិរក្សហើយអាទិភាពរបស់វាគឺសន្តិសុខនិងការអភិរក្សសម្រាប់រយៈពេលវែង។បើសិនជានៅមានច្បាប់ដូចៗគ្នាផ្សេងទៀតគេអាចទុកដាក់វានៅក្នុងផ្នែកនានាទៅតាមលំដាប់អាទិភាពដូចតទៅៈ

•បើឯកសារនោះជាសៀវភៅបែបឯកសារយោងត្រូវទុក១ច្បាប់នៅលើតុនៃផ្នែកឯកសារយោង (បើសិនជាមានតំរូវការខ្ពស់) និងទុក១ច្បាប់នៅក្នុងផ្នែកឯកសារយោង។
•បើឯកសារនោះមិនមែនជាឯកសារយោងត្រូវទុក២ច្បាប់នៅក្នុងផ្នែកឯកសារទាក់ទងនឹងកម្ពុជា។
•បើឯកសារនោះសមស្របសម្រាប់ការអានទូទៅជាសាធារណៈគេអាចទុក៤ច្បាប់នៅក្នុងផ្នែកឯកសារសម្រាប់កម្ចី។

ដូចគ្នានេះដែរសៀវភៅដែលមិនមែនជាឯកសារទាក់ទងនឹងកម្ពុជាអាចទុកដាក់ទាំងនៅក្នុងផ្នៃកឯកសារទូទៅនិងនៅក្នុងផ្នែកឯកសារសម្រាប់កម្ចីបើសិនជាមានច្បាប់ដូចៗគ្នាច្រើនគ្រប់គ្រាន់និងសមស្របសម្រាប់ផ្នែកទាំងពីរ។

តាមបទបញ្ញត្តិទូទៅចំនួនអតិបរមានៃច្បាប់ដូចៗគ្នាដែលត្រូវមានគឺៈ

ផ្នែកឯកសារទាក់ទងនឹងកម្ពុជាៈ      ៣ច្បាប់។ច្បាប់ទីមួយត្រូវរក្សាទុកនៅក្នុងធនធានឯកសារទាក់ទងនឹងកម្ពុជាដែលត្រូវអភិរក្ស។

ផ្នែកឯកសារទូទៅៈ      ២ច្បាប់។បើសិនជាអាចមានតំរូវការ។

ផ្នែកឯកសារសម្រាប់កម្ចីៈ៤ច្បាប់។បើសិនជាសមស្របនិងអាចមានតំរូវការ។

ផ្នែកឯកសារយោងៈ១ច្បាប់។លើកលែងតែចំពោះសៀវភៅជាឯកសារយោងទាក់ទងនឹងកម្ពុជាដែលត្រូវទុកមួយច្បាប់នៅនឹងតុឯកសារយោង។

ទស្សនាវដ្តីទាក់ទងនឹងកម្ពុជាៈ  ២ច្បាប់ចំពោះទស្សនាវដ្តីនិងសារព័ត៌មាននឹងត្រូវរក្សាទុកបើសិនជាអានធ្វើទៅបាន។ច្បាប់ទីមួយត្រូវបញ្ចូលទុកនៅក្នុងធនធានឯកសារទាក់ទងនឹងកម្ពុជាដែលត្រូវអភិរក្ស។

ទស្សនាវដ្តីមិនទាក់ទងនឹងកម្ពុជាៈ       ១ច្បាប់។

១៖អំណោយនានា

បណ្ណាល័យជាតិនៃកម្ពុជាលើកទឹកចិត្តដល់ការផ្តល់អំណោយជាការបោះពុម្ពផ្សាយដ៏សមស្របនានាពីសំណាក់បុគ្គលនិងក្រុមទាំងឡាយ។គេនឹងមិនដាក់បញ្ចូលឯកសារជាអំណោយទៅក្នុងធនធានឯកសារទេដរាបណាវាមិនត្រូវនឹងដែនកំណត់នៃផ្នែកឯកសារទាំងឡាយនិងមិនត្រូវជាមួយនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ឯកសារដែលត្រូវជ្រើសរើសទិញ។ឯកសារជាអំណោយដែលគេមិនបានដាក់បញ្ចូលទៅក្នុងផ្នែកធនធានឯកសារណាមួយនឹងទុកផ្តល់ទៅឱ្យបណ្ណាល័យផ្សេងៗទៀតបើសិនជាសមស្របសម្រាប់បណ្ណាល័យទាំងនោះ។

១៖ការជ្រើសរើសដកឯកសារខ្លះចេញពីធនធានឯកសារ

បណ្ណាល័យនឹងជ្រើសរើសដកចេញពីធនធានឯកសារយោង,ឯកសារទូទៅនិងឯកសារសម្រាប់កម្ចីរបស់ខ្លួននូវឯកសារចាស់ហួសសម័យនិងសឹករេចដើម្បីបង្កលក្ខណៈងាយស្រួលប្រើជាងមុនដល់ធនធានឯកសារដែលនៅសល់។បើសិនជាមានការចាំបាច់គេនឹងជួសឬជួសជុលឯកសារដែលបានជ្រើសរើសដកចេញដើម្បីរក្សាមុខឯកសារនោះឱ្យនៅមានជាបន្ត។

១.ការចាត់ចែងធ្នើរសៀភៅ

នៅក្នុងផ្នែកធនធានឯកសារនីមួយៗគេអាចរៀបចំទុកដាក់សៀវភៅនិងទស្សនាវដ្តីទាំងឡាយច្រើនជាងមួយលំដាប់នៅលើធ្នើរនានាទៅតាមលំដាប់បុព្វបទដូចតទៅៈ

ធនធានឯកសារ

ផ្នែកឯកសារទាក់ទងនឹងកម្ពុជាដែលត្រូវអភិរក្ស៖គ្រប់ទំរងសៀវភៅនិងគ្រប់ភាសាដែលទាក់ទងនិងកម្ពុជាដាក់ជាចំណាតថ្នាក់ឌីវេ(Dewey)រៀបទៅតាមលេខរៀងអាចរកនៅក្នុងកំព្យូទ័រOnling ដោយសរសេរអក្សកាត់LD(មានន័យថា៖តម្កល់ទុកតាមច្បាប់)។រីឯទស្សនាវដ្តីខ្មែរនិភាសាបរទេសលំដាប់អក្ខរក្រមនៃចំណងជើងនឹងកំណត់តាមឆ្នាំ។សម្រាប់តែអ្នកស្រាវជ្រាវសំខាន់ៗនិងបុគ្គលិកបណ្ណាល័យមួយចំនួន។

របៀបៈ ប្រយ័ត្នសន្តិសុខនិងរងការកំហិតមានកំរិតខ្ពស់។មិនអាចឱ្យមើលបាន។អ្នកស្រាវជ្រាវសំខាន់ៗអាចស្នើសុំមើលឯកសារមួយចំនួនត្រូវទាក់ទងនិងបុគ្គលិកបណ្ណាល័យដែលទទួលខុសត្រូវផ្នែកនេះនឹងទៅយកឯកសារទាំងនោះចេញមកតាមសំណើនៃអ្នកស្នើសុំ។ឯកសារទាំងនោះត្រូវប្រើប្រាស់នៅក្រោមការតាមមើលនៅក្នុងបន្ទប់ស្រាវជ្រាវ។

ច្បាប់ទាំងនេះជា“ធនធានចុងក្រោយបង្អស់”ដែលមិនអាចយកចេញក្រៅបណ្ណាល័យ បានទេ។​ចំពោះច្បាប់សរសេរដៃទាំងឡាយបើអាចធ្វើទៅបានត្រូវប្រើច្បាប់ចំលងលើមីក្រូភីលជាជំនួសច្បាប់ដើម។

ផ្នែកឯកសារទាក់ទងនឹងកម្ពុជាខ្មែរ៖មានភាសាខ្មែរលាយនឹងភាសាផ្សេងៗបរទេស -បារាំង, អង់គ្លេស, និងភាសាផ្សេងៗទៀតធ្វើកាតាឡុកតាមប្រព័ន្ធPMB និងបញ្ជីបោះពុម្ពនៃចំណាត់ថ្នាក់ឌីវ៉េ-Dewey ដោយសរសេរអក្សកាត់CF .CE។

អ្នកដែលអាចមើលបាន៖កំរិតសម្រាប់តែអ្នកស្រាវជ្រាវសំខាន់ៗនិងបុគ្គលិកបណ្ណាល័យមួយចំនួន។

របៀបៈ ប្រយ័ត្នសន្តិសុខនិងមានការការពារកំហិតកំរិតខ្ពស់។មិនឱ្យមើលចូលយកខ្លួនឯង។អ្នកស្រាវជ្រាវសំខាន់ៗអាចស្នើសុំមើលឯកសារមួយចំនួន។បុគ្គលិកបណ្ណាល័យម្នាក់នឹងទៅយកឯកសារទាំងនោះចេញមកតាមសំណើនៃអ្នកស្នើសុំ។ឯកសារទាំងនោះត្រូវប្រើប្រាស់នៅក្រោមការតាមមើលនៅក្នុងបន្ទប់ស្រាវជ្រាវ។

ច្បាប់ទាំងនេះជា“ធនធានចុងក្រោយបង្អស់”ដែលមិនអាចយកចេញក្រៅបណ្ណាល័យ .បានទេ។ចំពោះច្បាប់សរសេរដៃទាំងឡាយបើអាចធ្វើទៅបានត្រូវប្រើច្បាប់ចំលងលើមីក្រូភីលជាជំនួសច្បាប់ដើម។

មិនអាចឱ្យខ្ចីបានទេលើកលែងតែតាមរយៈការខ្ចីបែបអន្តរបណ្ណាល័យនាពេលអនាគត់។

អ្នកដែលអាចមើលបាន៖សម្រាប់តែអ្នកស្រាវជ្រាវសំខាន់ៗនិងបុគ្គលិកបណ្ណាល័យមួយចំនួន។

 

ផ្នែកឯកសារទូទៅ៖ភាសាបរទេស -បារាំង, អង់គ្លេសនិងភាសាផ្សេងៗទៀតធ្វើកាតាឡូកតាមប្រព័ន្ធPMB ចំណាត់ថ្នាក់ឌីវ៉េ-Dewey ទុកដាក់ចំរុះដោយសរសេរអក្សកាត់GR។សៀវភៅទាំងនោះមានចុះក្នុងកាតាឡូកPMB។

រីឯទស្សនាវដ្តីភាសាបរទេសលំដាប់អក្ខរក្រមនៃចំណងជើងនឹងកំណត់តាមឆ្នាំ។

អ្នកដែលអាចមើលបាន៖         អ្នកស្រាវជ្រាវ, បុគ្គលិកសាកលវិទ្យាល័យទាំងឡាយព្រមទាំងនិស្សិត, បុគ្គលិករដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល, បណ្ណាល័យនានា៘

របៀបៈអ្នកប្រើប្រាស់អាចស្មើសុំមើលឯកសារណាមួយហើយបុគ្គលិកបណ្ណាល័យនឹងទៅយកឯកសារទាំងនោះចេញមកសម្រាប់ឱ្យប្រើប្រាស់នៅក្នុងបន្ទប់អាន។អ្នកស្រាវជ្រាវសំខាន់ៗអាចស្នើសុំចូលមើលបាន។

មិនអាចឱ្យខ្ចីបានទេលើកលែងតែតាមរយៈការខ្ចីបែបអន្តរបណ្ណាល័យនាពេលអនាគត់។

 

ផ្នែកឯកសារយោង៖សៀវភៅនិងទស្សនាវដ្តីវេចនានុក្រមផែនទីគ្រប់ភាសាដាក់ជាចំណាតថ្នាក់ឌីវេ(Dewey)ដែរដោយសរសេរអក្សកាត់RFE.

អ្នកដែលអាចមើលបាន៖អ្នកស្រាវជ្រាវ, និស្សិត, សាធារណជនទូទៅរួមទាំងជនបរទេសផងដែរអាចយកមើលដោយខ្លួនឯងបាន។

របៀបៈមើលនៅតាមធ្នើរ។សៀវភៅជាឯកសារយោងទាំងឡាយមានចុះក្នុងកាតាឡូកPMB។

ផ្នែកឯកសារពីសម័យអាណាព្យាបាលបារាំង៖សៀវភៅជាភាសាបារាំង (លេខចំណាត់ថ្នាក់ដាក់ទៅតាមប្រធានបទចាប់ផ្តើមពីអក្សរមួយ)។

អ្នកដែលអាចមើលបាន៖         កំហិតមកសម្រាប់តែអ្នកស្រាវជ្រាវសំខាន់ៗនិងបុគ្គលិកបណ្ណាល័យមួយចំនួន។សៀវភៅដែលស្តីពីកម្ពុជានិងឥណ្ឌូចិនបានចុះទៅក្នុងប្រព័ន្ធកាតាឡុPMB។

របៀបៈ ប្រយ័ត្នសន្តិសុខនិងរងការកំហិតកំរិតខ្ពស់។មិនឱ្យមើល។អ្នកស្រាវជ្រាវសំខាន់ៗអាចស្នើសុំមើលឯកសារមួយចំនួន។បុគ្គលិកបណ្ណាល័យម្នាក់នឹងទៅយកឯកសារទាំងនោះចេញមកតាមសំណើនៃអ្នកស្នើសុំ។ឯកសារទាំងនោះត្រូវប្រើប្រាស់នៅក្រោមការតាមមើលនៅក្នុងបន្ទប់ស្រាវជ្រាវ។

សៀវភៅនិងទស្សនាវដ្តីទាំងនេះមិនអាចយកចេញក្រៅបណ្ណាល័យទេ។

ផ្នែកឯកសារសសម្រាប់កម្ចី៖ភៅសៀវភាសាខ្មែរលាយនឹងភាសាផ្សេងៗបរទេស -បារាំង, អង់គ្លេស, និងភាសាផ្សេងៗទៀតឌីវ៉េ-Deweyតាមលំដាប់អក្ខរក្រមយោងតាមអក្សរ៣តួដំបូងនៃឈ្មោះអ្នកនិពន្ធទុកដាក់ចំរុះគ្នារឿងប្រឌិតសម្រាប់មនុស្សធំ (រួមទាំងយុវជននិងសម្រាប់កុមា) មានបិទព័រណ៌នៅលើខ្នងសៀវភៅទៅតាមភាសាដោយសរសេរអក្សកាត់LE. CHILDREN. N. F។

អ្នកដែលអាចខ្ចីបាន៖   សាធារជនទូទៅរួមទាំងកុមារនិងជនបរទេស។

របៀបរកឯកសារ៖មើលនៅតាមធ្នើរនិងរកនៅក្នុងOPAC។អ្នកប្រើប្រាស់ដែលបានចុះឈ្មោះក្នុងបញ្ជីសមាជិកបណ្ណាល័យអាចខ្ចីសៀវភៅទាំងនេះបាន។