សេវាកម្មឯកសារយោង

សេវាកម្មឯកសារយោង​ Reference Services

  • សេវាកម្មមីក្រូហ្វីល Microfilm Services

 សេវានេះ ផ្តល់នូវការប្រមូល កំណត់ត្រាបណ្ណាឯកសារ នៃឯកសារសាស្រ្តាស្លឹករិតដែលមានចំនួន៣០៥ដុំ​បើគិតជាខ្សែ ២៤១៣ខ្សែ និងសៀវភៅ ២៦៩ចំណងជើង​​ មាន៣១​ ដុំហ្វីល កន្លងមកបានដំណើរការ នៅក្នុងទ្រង់ទ្រាយជាមីក្រូហ្វីលមួយសម្រាប់ ភាពងាយស្រួលដល់បណ្តាអ្នកស្រាវជ្រាវក្នុងការស្វែងរក​និងរក្សាទុកបានយូរ។​សេវាកម្មឯកសារយោងសម្រាប់ការស្រាវជ្រាវ

  • Research Reference Services
សេវាកម្មផ្តល់ព័ត៌មាន
  • សេវាផ្តល់ព័តមានតាមគ្រឿងអេលិចត្រូនិច Electronic Resources Services
  • សេវាផ្តល់ព័តមានពីបណ្ណាល័យ Information Literacy Services
  • សេវាកម្ម​ព្រឹកសាយោបល់ដល់អ្នកអាន Reader Advisory Service
សេវាកម្មផ្ទេរឯកសារ
  • សេវាកម្មកាសែត​ទស្សនាវដ្តី    Serial Publication Service
  • សេវាកម្មឱ្យខ្ចីឯកសារ Lending Services
  • ការចុះឈ្មោះជាសមាជិក Member Registration

លោកអ្នកអាចចុះឈ្មោះជាសមាជិកធ្វើបណ្ណខ្ចីបាន​ ដើម្បីខ្ចីសៀវភៅពីបណ្ណាល័យជាតិ។ ដើម្បីធ្វើបណ្ណបានលោកអ្នកចាំបាច់ត្រូវមានបង្ហាញអត្តសញ្ញាណបណ្ណ​ ឫលិខិតបញ្ជាក់លំនៅដ្ឋានឫកាតសិស្ស។

តម្លៃធ្វើបណ្ណមានដូចខាងក្រោមៈ

១ ជនជាតិកម្ពុជា ជាស្សិត និស្សិត៤០០០​រៀល​ ក្នុង១ ឆ្នាំ
២ ជន​កម្ពុជា មិនមែនជានិស្សិត ៨០០០ រៀល ក្នុង១ ឆ្នាំ
៣ ជនបរទេស ១០ដុល្លាអាមេរិច ក្នុង ១ឆ្នាំ ៥ដុល្លា អាមេរិច សម្រាប់ ៦ខែ។
 

ល័ក្ខខ័ណ្ឌនៃការខ្ចីឯកសារ
បើគ្មានកាតខ្ចី បណ្ណាល័យមិនអាចអនុញ្ញាតឲ្យខ្ចីសៀវភៅបានឡើយ។ អ្នកប្រើប្រាស់ម្នាក់ អាចខ្ចីសៀវភៅបានចំនួន ២ក្បាល សម្រាប់ ២សប្តាហ៍ បើហួសថ្ងៃកំណត់ អ្នកប្រើប្រាស់មិនបានយកសៀវភៅមកសងវិញ បណ្ណល័យនឹងធ្វើការពិន័យជាទឹកប្រាក់កិនុងមួយថ្ងៃ៥០០៛។ បើសិនអ្នកខ្ចីសៀវភៅធ្វើឲ្យបាត់ត្រូវតែទិញសៀភៅសងវិញ ឬសងជាប្រាក់តាមតម្លៃសៀវភៅទីផ្សារ។
 

  • សេវាកម្មថតចម្លង (Photocopying Services)

លោកអ្នកអាចថតចំលងឯកសារបាន តែមិនអាចថតចំលងឯកសារទាំងមូលបានឡើយ ។ សេវា ម៉ាស៊ីន ថត ចំលង គឺអាចរកបាន សម្រាប់អតិថិជន នៅ បណ្ណាល័យ បន្ទុក មួយ ទំហំ A4 ពណ៌ខ្មៅ និង ពណ៌ស ក្នុងមួយទំព័រ :១០០៛ ទំហំ A3 ពណ៌ខ្មៅ និង ពណ៌ស ក្នុងមួយទំព័រ :  ​៤០០៛។

 

  • សេវាកម្មឌីយីថល(ស្គេន) Digital Services

បណ្ណាល័យជាតិមានសេវាឯកសារឌីជីថលដែលពួកយើងបានមកពីការចងក្រងទាំង ឯកសារ ចាស់ៗនិងទាំងឯកសារថ្មីៗ ឯកសារទាំងនោះរួមមាន៖ រឿងព្រេងខ្មែរ ប្រវត្តិសាស្រ្តខ្មែរ អក្សរសាស្រ្ត ខ្មែរ សេដ្ឋកិច្ចខ្មែរ រូបភាព ផែនទី ល។ បណ្ណាល័យផ្តល់សេវានេះគឺក្នុងគោលបំណង បង្ករភាពងាយ ស្រួលដល់សិស្សានុសិស្ស និស្សិត ក្នុងការស្រាវជ្រាវនិងស្វែងរកឯកសារដោយសន្សំពេលវេលាក្នុង ស្វែងរកឯកសារ។ ​របៀបរប្រើប្រាស់សេវានេះគឺដោយគ្រាន់តែសិស្សានុសិស្សវាយប្រធានបទឯកសារ ដែលគេចង់បានក្នុងគេហទំព័ររបស់បណ្ណាល័យជាតិគេនឹងបានឃើញព្រមទាំងអាចអានឯកសារទាំងនោះបានដោយសេរី។
 

  • សេវាកម្មចុះបញ្ជីលេខសៀវភៅតាមខ្នាតអន្តរជាតិ ISBN Applications International Standard Book Number (ISBN)

ដើម្បីទទួលលេខ ISBN លោកអ្នកត្រូវបំពេញបែបបទនៃការដាក់ពាក្យសុំលេខ ISBN​​ ដែលទទួលបានពី បណ្ណាល័យជាតិកម្ពុជា សម្រាប់ចំណងជើងថ្មីនីមួយៗរបស់សៀវភៅ ដែលទើបត្រូវបានបោះពុម្ពផ្សាយ ហើយអាចផ្ញើជូនមកអាសយដ្ឋានដូចខាងក្រោម ។ នៅពេលដែលបែបបទនេះ ត្រូវបានផ្តល់មក ហើយលេខ ISBN នឹងត្រូវបានផ្ញើជូនលោកអ្នកតាមរយៈ អ៊ីមែលឬអញ្ជើញមកយកដោយផ្ទាល់នៅបណ្ណាល័យជាតិ ក្នុងរយៈពេល ១០-១៥ ថ្ងៃនៃថ្ងៃធ្វើការ ។

ប្រសិនបើលោកអ្នកចង់បោះពុម្ពផ្សាយសៀវភៅ សូមកុំរារែកមកស្នើសុំលេខ ISBN នៅទីភ្នាក់ងារជាតិលេខ ISBN ដែលមានទីស្នាក់ការនៅបណ្ណាល័យជាតិកម្ពុជាផ្តល់ជូនដោយឥតគិតថ្លៃឡើយ។
 

សម្រាប់ពត៌មានបន្ថែម សូមធ្វើទំនាក់ទំនងជាមួយទីភ្នាក់ងារលេខ ISBN បណ្ណាល័យជាតិកម្ពុជា ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ព្រឹកពី ម៉ោង ៨ៈ០០ ដល់ម៉ោង ១១ៈ០០ រសៀលពីម៉ោង ២ៈ០០ ដល់ម៉ោង ៥ៈ០០ លើកលែងថ្ងៃឈប់សំរាកបុណ្យជាតិ ។

ផ្លូវលេខ ៩២ Christopher Howes ខណ្ឌ ដូនពេញ, រាជធានីភ្នំពេញ, កម្ពុជា
ទូរស័ព្ទលេខ ៖ ០១១​ ៣០៣ ៧០១ /០១២​ ៩៥១ ៥៨២/០២៣ ៤៣០ ៦០៩
អ៊ីមែលៈmonychhoun99@yahoo.com
វ៉ិបសាយ ៖www.nlc.gov.kh
 

  • ការស្វែងរកឯកសារតាមកាតាឡុកនិង អ្នកបោះពុម្ពផ្សាយ (Cataloguing-in-Publication) 
  • របៀបស្វែងរកកាតាឡុក How to do catalogue research